ដំណើរទៅរើសថ្មនៅលើភ្នំដា ខេត្តតាកែវ


សិស្សផ្នែកស្ថាបត្យកម្មឆ្នាំទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្រាកដជាបានដឹងថាទៅរើសថ្មដើម្បីអ្វីហើយ។ ប៉ុន្ដែដើម្បីឲ្យកាន់តែដឹងច្បាស់ ខ្ញុំនឹងធ្វើការរៀបរាប់បន្ថែមទៀត។ និស្សិតផ្នែកស្ថាបត្យកម្មទាំងអស់ត្រូវបានលោកគ្រូ គុំ សុរិទ្ធ ដែលជាសាស្រ្តាចារ្យផ្នែកភូគព្ភសាស្រ្ត (ភូមិវិទ្យា) តម្រូវឲ្យរើសថ្មលើភ្នំចំនួនមួយដំ (ទំហំ ៣សម*៤សម) ដោយរើសចេញពីភ្នំណាក៏បាន ឲ្យតែជាថ្មភ្នំពិតប្រាកដ ហើយបញ្ជាក់អំពី ភូមិ ឃុំ ស្រុក ខេត្ត ឲ្យបានច្បាស់លាស់ ដោយទុករយៈពេលចំនួន ៣ខែដើម្បីរើសថ្មនេះ​។ ថ្មដែលរើសបានមកហើយបំពេញលក្ខខណ្ឌដែលគាត់ចង់បាន នឹងដាក់បញ្ចូលជាពិន្ទុកិច្ចការ ចំនួន២០ពិន្ទុ។

                                           ខាងក្រោមនេះជាថ្មដែលខ្ញុំបានរើសចេញពីភ្នំដា

ថ្មដែលរើសចេញពីកំពូលភ្នំដា


ថ្មដែលរើសនៅចង្កេះភ្នំដា



ទាំងនេះគឺជាសកម្មភាពការងារសាលាដំបូងបំផុតរបស់ខ្ញុំនៅសាលារចនា។ សង្ឃឹមថាការពន្យល់រៀបរាប់នេះអាចជួយជាប្រទីបក្នុងការនាំផ្លូវសិស្សប្អូនជំនាន់ក្រោយៗទៀតជាមេរៀន និង ការបង្ហាញខ្លះៗនៃការសិក្សានៅសាលារចនា៕
សូមអរគុណ!!!

Comments

Popular posts from this blog

ស្វែងយល់ពីជំនាញស្ថាបត្យកម្ម