Posts

Showing posts from December, 2017

ស្វែងយល់ពីជំនាញស្ថាបត្យកម្ម

Image
ដើម្បីជាទុន និងព័ត៌មានខ្លះៗទាក់ទងនឹងជំនាញស្ថាបត្យកម្ម ថ្ងៃនេះខ្ញុំសូមចែករំលែកការយល់ដឹងខ្លះខ្លះៗ ដល់ប្អូនៗដែលមានបំណងចង់បន្ដការសិក្សាផ្នែកស្ថាបត្យកម្ម និងអ្នកដែលមានបំណងចង់យល់ដឹងបន្ថែមអំពីជំនាញមួយនេះ។ ខាងក្រោមនេះជាកម្រងសំនួរចម្លើយខ្លះៗដែលខ្ញុំចងក្រងឡើង។ តើអ្វីទៅជាស្ថាបត្យកម្ម? បើនិយាយឲ្យងាយយល់ទៅស្ថាបត្យកម្មគឺជា

ដំណើរទៅរើសថ្មនៅលើភ្នំដា ខេត្តតាកែវ

Image
សិស្សផ្នែកស្ថាបត្យកម្មឆ្នាំទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈប្រាកដជាបានដឹងថាទៅរើសថ្មដើម្បីអ្វីហើយ។ ប៉ុន្ដែដើម្បីឲ្យកាន់តែដឹងច្បាស់ ខ្ញុំនឹងធ្វើការរៀបរាប់បន្ថែមទៀត។ និស្សិតផ្នែកស្ថាបត្យកម្មទាំងអស់ត្រូវបានលោកគ្រូ គុំ សុរិទ្ធ ដែលជាសាស្រ្តាចារ្យផ្នែកភូគព្ភសាស្រ្ត (ភូមិវិទ្យា) តម្រូវឲ្យរើសថ្មលើភ្នំចំនួនមួយដំ (ទំហំ ៣សម*៤សម) ដោយរើសចេញពីភ្នំណាក៏បាន ឲ្យតែជាថ្មភ្នំពិតប្រាកដ ហើយបញ្ជាក់អំពី ភូមិ ឃុំ ស្រុក ខេត្ត ឲ្យបានច្បាស់លាស់ ដោយទុករយៈពេលចំនួន ៣ខែដើម្បីរើសថ្មនេះ​។ ថ្មដែលរើសបានមកហើយបំពេញលក្ខខណ្ឌដែលគាត់ចង់បាន នឹងដាក់បញ្ចូលជាពិន្ទុកិច្ចការ ចំនួន២០ពិន្ទុ។                                            ខាងក្រោមនេះជាថ្មដែលខ្ញុំបានរើសចេញពីភ្នំដា ថ្មដែលរើសចេញពីកំពូលភ្នំដា ថ្មដែលរើសនៅចង្កេះភ្នំដា ទាំងនេះគឺជាសកម្មភាពការងារសាលាដំបូងបំផុតរបស់ខ្ញុំនៅសាលារចនា។ សង្ឃឹមថាការពន្យល់រៀបរាប់នេះអាចជួយជាប្រទីបក្នុងការនាំផ្លូវសិស្សប្អូនជំនាន់ក្រោយៗទៀតជាមេរៀន និង ការបង្ហាញខ្លះៗនៃការសិក្សានៅសាលារចនា៕ សូមអរគុណ!!!